khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២ បានអញ្ជើញជាអធិបតី ក្នុងពិធីពិសារអារហារសាមគ្គីនិងស្វែងរកបច្ច័យដើម្បីសាងសង់វិហ៊ារឥស្លាមថ្មី
     
    ចែករំលែក ៖

    រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២ និងឯកឧត្តម សា សុីថា អភិបារងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីពិសារអារហារសាមគ្គីនិងស្វែងរកបច្ច័យដើម្បីសាងសង់វិហ៊ារឥស្លាមថ្មីស្ថិតក្នុងភូមិតានង់ទី៧ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
    ស្ថិតក្នុងពិធី ឯកឧត្តមបានមានប្រសាសន៍ និងអំពាវនាវដល់សប្បុរសជនដែលមានវត្តមាននាពេលនេះ និងផ្សព្វផ្សាយបន្ថែមដល់សប្បុរសជនទីជិតទីឆ្ងាយទាំងក្នុងនិងក្រៅប្រទេស បើទោះជាយើងមិនស្ថិតក្នុងភូមិជាមួយគ្នាក៏ដោយ តែនេះជាទឹកចិត្តដ៏ថ្លៃថ្លាក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ក៏ជាផលបុណ្យដ៏ធំធេងនិងជាពិសេសរួមចំណែកជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យសាសនាអោយកាន់តែមានភាពរីកចម្រើន ក្នុងកម្មវិធីនោះឯកឧត្តមក៏បានឧបត្តម្ភថវិកាចំនួន ១លានរៀលផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ